ភ្នំពេញ៖ នាវេលាម៉ោង៩និង ៣៩នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ស្របពេលដែលសម្ដេចតេជោ ហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសន្និសីទកាសែតនៅវិមានសន្តិភាព ជុំវិញការចាក់វ៉ាក់សាំង covid-19 ជូនដល់កុមារអាយុ១២ ឆ្នាំ និងក្មេងជំទង់អាយុ ១៧ឆ្នាំ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងយ៉ាងដូច្នេះថា, “ថ្ងៃនេះកូនស្រីច្បង និងក្មួយៗរបស់ខ្ញុំបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានបន្តថា, សូមចូលរួមអនុវត្តវិធាន ៣ការពារ ៣កុំ។
សូមបញ្ជាក់ថា, បើតាមប្រសាសន៍របស់សម្ដេចបានលើកឡើង, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ មាន ៧៣,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
សម្ដេចបានថ្លែងផងដែរថា, ក្នុងមួយរយៈចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាច្រើនណាស់ ទៅលើការការពារជំងឺកូវីដ-១៩ផង នឹងចំណាយយ៉ាងធ្ងន់ធ្ងរទៅលើបញ្ហាទឹកជំនន់ដែលបានវាយលុកយ៉ាងខ្លាំងមកលើតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា៕
ដោយ៖ សិលា