ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ករណីឆក់កាបូប

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២១ ម៉ោង១១ និង៣០នាទីម្សិលមុិញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ២នាក់  ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) នៅចំណុចមុខស្ថានីយ៍ប្រេងBVM ផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យចំនួន៣នាក់ (គេចខ្លួន១នាក់ឈ្មោះវណ្ណ) មធ្យោបាយម៉ូតូ០៣គ្រឿង ។ 

 តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ២នាក់ដែលឃាត់ខ្លួនខាងលើមាន ៖

១-ឈ្មោះ សុវណ្ណ ណ្ណារិទ្ធ(ហៅហួរ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទំនិញអនឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  

២-ឈ្មោះ សៀង សុភ័ក្ត្រា(ហៅត្រា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទំនិញអនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ  បានធ្វើសកម្មភាពជិះម៉ូតូឆក់យកកាបូបស្ពាយ ពីជនរងគ្រោះឈ្មោះ នី សឿន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ កាបូបស្ពាយ១ , លុយខ្មែរ៦០០.០០០រៀល , ទូរស័ព្ទដៃណូគារចុចពិល១គ្រឿង។

 ចំណែកម៉ូតូ២គ្រឿងដែលជាមធ្យោបាយក្នុងការធ្វើសកម្មភាពរបស់ជនសង្ស័យ ១-ម៉ាកនិច ពណ៌សលាយខៀវ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IL-2091 

២- ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IQ-2745  ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ស សម


ចែករំលែក៖