ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងកូវីដ-១៩ចំនួន១លានដូសបន្ថែមទៀតដែលជាជំនួយជំហានទី៥របស់ចិនជូនកម្ពុជាបានមកដល់រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១២និង២៨នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ផេកស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះជាផ្លូវការថា, នាព្រឹកថ្ងៃទី១ ខែសីហា វ៉ាក់សាំងចិនស៊ីណូហ្វាមចំនួន១លានដូសបន្ថែមទៀតដែលជាជំនួយរបស់រដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជាបានមកដល់រាជធានីភ្នំពេញ។ នេះជាជំនួយវ៉ាក់សាំងលើកទី៥របស់ភាគីចិនជូនមកកម្ពុជា។ រហូតមកដល់ពេលនេះ ចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ចិនជូនមកកម្ពុជាមានចំនួនសរុប៣.២លានដូស។ស្ថានទូតចិនបានបញ្ជាក់ថា, ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២លានដូសជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា។ ក្នុងពេលឆាប់ៗនេះ ភាគីចិននឹងផ្តល់ជំនួយជាសម្ភារៈបន្ទាន់ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីនអុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។

ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ៕

中国捐赠柬埔寨第五批100万剂新冠疫苗运抵金边

8月1日上午,中国政府向柬埔寨政府无偿捐赠的100万剂中国国药新冠肺炎疫苗运抵金边,此系中方第五次向柬方捐赠新冠疫苗,迄今捐赠疫苗总数多达320万剂。

新冠肺炎疫情暴发以来,中柬两国守望相助、共克时艰,为国际社会抗疫合作抗疫树立了典范。今年以来,中方已向柬提供新冠疫苗共计1870万剂,其中无偿捐赠320万剂,商业采购1550万剂。中方还将于近期向柬提供价值2000万元人民币紧急抗疫物资援助,包括医用氧气机、呼吸机和防护服等,帮助柬方抗击疫情。

中柬是情同手足的好兄弟、命运与共的好朋友。中方将一如既往做柬埔寨坚强的战略后盾和新冠疫苗战略依靠,坚定不移地支持柬抗疫工作。只要柬埔寨的疫情一天不结束,中国对柬埔寨的抗疫援助就一天不会停止。៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖