កីឡាករ Marcell Jacobs ទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររត់ចម្ងាយ១០០ម៉ែត្រផ្នែកបុរសនៅអូឡាំពិកទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA នៅព្រឹកថ្ងៃចន្ទ ទី២ សីហានេះ។
Marcell Jacobs បានប្រើថេរវេលា៩.៨០វិនាទីដោយបំបែកឯតទគ្គកម្មចម្ងាយ១០០ម៉ែត្ររបស់អឺរ៉ុបដែលខ្លួនគាត់បានកំណត់កាលពីដើមដោយពេលវេលារបស់គាត់គឺ៩.៨៤វិនាទីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គាត់បានយកឈ្នះអត្តពលិកអាមេរិក Fred Kerley ដែលបានឈ្នះមេដាយប្រាក់ដោយប្រើថិរវេលា ៩.៨៦វិនាទី ហើយ Andre De Grasse បានឈ្នះមេដាយសំរឹទ្ធិដោយប្រើពេលវេលា៩.៩០វិនាទី ។
ជ័យជំនះរបស់បុរសជនជាតិអុីតាលីរូបនេះគឺជាជ័យជំនះលើកដំបូងរបស់ប្រទេសនៅអឺរ៉ុបមួយនេះក្នុងការប្រកួតរត់ចម្ងាយ១០០ ម៉ែត្របុរសក្នុងរយៈពេល៤១ឆ្នាំនៅពេលដែលអត្តពលិកអង់គ្លេស Allan Wells បានឈ្នះមេដាយមាសក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងមូស្គូក្នុងឆ្នាំ១៩៨០ ។
ថេរវេលារបស់ Marcell Jacobs ៩.៨០វិនាទីបានធ្វើឱ្យពេលវេលាឈ្នះរបស់គាត់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងរីយ៉ូក្នុងឆ្នាំ២០១៦ នៅពេលដែលជនជាតិចាម៉ៃកាឈ្នះមេដាយមាសដោយថេរវេលា ៩.៨០វិនាទី ។
ចំណែកកីឡាករ Yohan Blake បរាជ័យក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយកីឡាករ Bolt បានចូលនិវត្តន៍ មិនមានជនជាតិចាម៉ៃកាណាម្នាក់បានឡើងវគ្គផ្តាច់ព្រ័ត្ររត់ចម្ងាយ១០០ម៉ែត្រជាលើកដំបូងចាប់តាំងពីការប្រកួតកីឡាអូឡាំពិកស៊ីដនីក្នុងឆ្នាំ២០០០ ។
កីឡាករ Marcell Jacobs វ័យ២៦ឆ្នាំបានកើតនៅសហរដ្ឋអាមេរិកមុនពេលផ្លាស់ទៅទ្វីបអឺរ៉ុបជាមួយម្តាយជនជាតិអុីតាលី បន្ទាប់ពីគាត់បានកើតហើយឥឡូវនេះគាត់បានទទួលមេដាយមាសអូឡាំពិកជាលើកដំបូង ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)