ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ចិនឈ្នះមេដាយមាស២៤ បន្តឈរកំពូលតារាងមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

ប្រទេសចិននៅតែឈរលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួនគិតត្រឹមព្រឹកថ្ងៃចន្ទ ទី២ ខែសីហានេះ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងឈរចំណាត់ថ្នាក់លេខ២

មកដល់ថ្ងៃទី២ សីហានេះ ចិនបានឈ្នះមេដាយមាស២៤គ្រឿង, ប្រាក់១៤ និងសំរិទ្ធិ១៣គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស២០គ្រឿង, ប្រាក់២៤ និងសំរិទ្ធិ១៦គ្រឿង។ ចំណែកម្ចាស់ផ្ទះជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស១៧គ្រឿង, ប្រាក់៥ និងសំរិទ្ធិ៩គ្រឿង ហើយអូស្ត្រាលីឈរចំណាត់ថ្នាក់លេខ៤ ឈ្នះមេដាយមាស១៤គ្រឿង, ប្រាក់៣ និងសំរិទ្ធិ១៤គ្រឿង។

ចំណាត់ថ្នាក់លេខ៥បានទៅលើប្រទេសរុស្ស៊ី ទទួលបានមេដាយមាស១២គ្រឿង ប្រាក់១៩ និងសំរិទ្ធិ១៣គ្រឿង រីឯអង់គ្លេសបន្តកាន់កាប់ចំណាត់ថ្នាក់លេខ៦ ឈ្នះមេដាយមាស១០គ្រឿង, ប្រាក់១០គ្រឿង និងសំរិទ្ធិ១២គ្រឿង ។

ប្រទេសនៅតំបន់អាស៊ានជាមួយកម្ពុជាដែរមិនទាន់មាន​អ្វីប្រែប្រួលនៅឡើយទេគឺប្រទេសមកពីតំបន់អាស៊ានចំនួន៣ប្រទេសប៉ុណ្ណោះដែលដណ្តើមបានមេដាយក្នុងនោះមានប្រទេសថៃដណ្តើមបានមេដាយមាស១គឿងលើវិញ្ញាសាតេក្វាន់ដូ, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាលើកទម្ងន់និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១គ្រឿង និងសំរិទ្ធិ១គ្រឿង។

បន្ថែមពីលើតារាងមេដាយប្រទេសអុីតាលីគឺជាប្រទេសនៅអឺរ៉ុបមុនគេដែលបានឈ្នះមេដាយមាស១ កាលពីថ្ងៃអាទិត្យនេះជាមួយនឹងជ័យជំនះពីរលើកក្នុងកីឡាអត្តពលកម្មរត់ចម្ងាយ

ដោយ៖ ភារៈ(រូបភាព ៖ Olympics.com)


ចែករំលែក៖