ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា!​ ​ចាប់ពី​ថ្ងៃទី១​​ សីហា​ដល់ថ្ងៃទី​១៥​ខែសីហា​ ចុះថ្លៃ​ ៥០រៀល​ក្នុង​១​លីត្រ

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្មកម្ពុជា​ ​នៅ​ថ្ងៃចន្ទ​ទី០២ ខែសីហា​ ឆ្នាំ​២០២១​នេះ បានបញ្ជាក់ថា​ តម្លៃ​លក់រាយប្រេងឥន្ធនៈ​ ​បាន​ចុះថ្លៃ​ ៥០រៀល​ក្នុង​១​លីត្រ។

នៅក្នុង​​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ បានបញ្ជាក់ថា​ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅកម្ពុជា​ ចាប់ពី​ថ្ងៃទី១​ សីហា​ដល់​ថ្ងៃទី​១៥ ខែសីហា​ ឆ្នាំ​២០២១ តម្លៃ​ប្រេងឥន្ធនៈ​បាន​ធ្លាក់ចុះ​ថ្លៃ​ ៥០រៀល​ថែមទៀត​ក្នុង​១​លីត្រ​ ​ដោយ​ប្រេងសាំង​ធម្មតា​ត្រូវ​លក់​ចេញ​ក្នុងតម្លៃ ៤,២១០ រៀល​ក្នុង​១​លីត្រ​។ ចំណែក​ប្រេងម៉ាស៊ូត​លក់​ចេញ​ក្នុងតម្លៃ​៣.៧៦០​រៀល​ក្នុង​១​លីត្រ​។

​ក្រសួងពាណិជ្ជកម្ម​ បានបញ្ជាក់បន្ថែមថា​ តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី១ ខែសីហា​​ ដល់ថ្ងៃទី១៥​ ខែសីហា​​ ២០២១នឹងត្រូវ​លក់៤.០៥០ រៀល​ក្នុង​១​លីត្រ​សម្រាប់​ប្រេងសាំង​ធម្មតា​EA92 និង ៣.៦០០ រៀល​សម្រាប់​ប្រេងម៉ាស៊ូត។​

គួរបញ្ជាក់ថា​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង ដោយមាន​ការ រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​នៅ​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤ សេន​ដុល្លារ​ក្នុង​១​លីត្រផងដែរ៕​

ដោយ​៖សហការី​


ចែករំលែក៖