ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុម និងជាជម្រើសជាតិអុីតាលី Chiellini បន្តកុងត្រាថ្មីរយៈពេល២ឆ្នាំជាមួយក្លិប Juventus នៅ Serie A

ចែករំលែក៖

ខ្សែការពារ Giorgio Chiellini របស់ក្រុម Juventus បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលឆ្នាំដែលនឹងពង្រីកអាជីពរបស់គាត់ជាមួយក្រុមមានមូលដ្ឋាននៅទីក្រុង Turin ដល់១៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ។

កិច្ចសន្យាថ្មីរបស់ Chiellini ដែលបន្តរហូតដល់រដូវក្តៅឆ្នាំ២០២៣ នឹងឃើញគាត់លេងឲ្យ Juventus លើសពីថ្ងៃកំណើតទី៣៨ឆ្នាំ កីឡាករវ័យ៣៦ឆ្នាំរូបនេះអស់កិច្ចសន្យានៅពេលដែលរូបគេបានដឹកនាំក្រុមជម្រើសជាតិអុីតាលីឈ្នះពានរង្វាន់ជើងឯកអឺរ៉ុបកាលពីខែកក្កដា។

ក្លិប Juventus បានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាគាត់គឺជាផ្នែកមួយដ៏ធំនៃប្រវត្តិសាស្ត្ររបស់ Juventus ប៉ុន្តែបច្ចុប្បន្ននិងអនាគតផងដែរ។

Chiellini បានឈ្នះពានរង្វាន់ធំៗចំនួន១៤ក្នុងរយៈពេល១៦ឆ្នាំជាមួយ Juventus រួមទាំងពានរង្វាន់លីគអុីតាលីចំនួន៩ដងជាប់ៗគ្នារវាងឆ្នាំ២០១១-២០១២ និង ២០១៩-២០២០ គាត់ក៏ជាផ្នែកមួយនៃក្រុមសេះបង្កង់ Juventus ដែលបានឈ្នះការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អុីតាលីវិញក្នុងឆ្នាំ ២០០៦-២០០៧ បន្ទាប់ពីត្រូវបានកាត់ចោលទៅ Serie B ផងដែរ

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានប្រកាសពីកិច្ចព្រមព្រៀងថ្មីរបស់គាត់ ក្លិប Juventus បានប្រើឈ្មោះរបស់ Chiellini ដើម្បីបញ្ជាក់ថា គាត់មានសារៈសំខាន់ចំពោះក្លិប។ ក្លិបបានបន្ថែមថា Giorgio Chiellini តំណាងឱ្យអ្វីគ្រប់យ៉ាងដែល Juventus ឈរហើយវាគឺតាមរយៈការប្តេជ្ញាចិត្ត និងការបង្ហាញដ៏ល្អរបស់គាត់ក្នុងរយៈពេល១៦ឆ្នាំចុងក្រោយដែលធ្វើឱ្យគាត់បន្តកិច្ចសន្យា

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖