អ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហម Manchester United នឹងខកខានបង្ហាញខ្លួននៅជំរំហ្វឹកហាត់របស់ក្លិបនៅប្រទេសស្កុតឡេននៅសប្តាហ៍នេះដោយសារគាត់បានឆ្លងជំងឺ Covid-19 ត្រូវនៅដាច់ដោយឡែកពីគេ។ កីឡាករអន្តរជាតិអង់គ្លេសវ័យ២៤ឆ្នាំរូបនេះបានធ្វើតេស្តវិជ្ជមានកាលពី៣ សប្តាហ៍មុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លិបបានអះអាងថា Dean Henderson កំពុងទទួលរងពីការឆ្លងជំងឺកូវីដ-១៩ដោយអស់កម្លាំងដែលត្រូវជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព និងព្យាបាល។
Henderson បានជាសះស្បើយពីរបួសត្រគាកដែលបានបង្ខំឱ្យគាត់ចេញពីក្រុមជម្រើសជាតិអង់គ្លេសនៅពេលចាប់ផ្តើមការប្រកួតជើងឯកអឺរ៉ុបកាលពីខែមិថុនា។
ការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ក្រុម Man United ទល់នឹងក្រុមPreston កាលពីថ្ងៃសៅរ៍ត្រូវបានបញ្ឈប់បន្ទាប់ពីមានករណីវិជ្ជមានមួយចំនួនតូចត្រូវបានកំណត់។ ទោះយ៉ាងណាក្រុមនេះនឹងវិលត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃសុក្រនេះបន្ទាប់ពីក្រុមដំបូងទទួលបានលទ្ធផលល្អពីការធ្វើតេស្តរកមេរោគកូវីដ–១៩ ។
ក្លិបរំពឹងថា Henderson នឹងត្រឡប់មកហ្វឹកហាត់វិញក្នុងពេលឆាប់ៗនេះ។ទន្ទឹមនឹងនេះអ្នកចាំទីអេស្ប៉ាញ David de Gea បានរាយការណ៍ត្រឡប់មកវិញបន្ទាប់ពីបំពេញភារកិច្ចយូរ៉ូ២០២០ និងភ្ជាប់ទំនាក់ទំនងជាមួយក្រុមនៅស្កុតឡេន។
ដោយឡែកអ្នកាចាំទី Joe Hart ជិតនឹងចូលរួមជាមួយ Celtic ហើយបន្ទាប់ពីស្នាក់នៅក្លិប Tottenham មួយរយៈ។ អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេសនិង Manchester City វ័យ៣៤ឆ្នាំរូបនេះលេងបាន ១០ដងហើយចាប់តាំងពីចូលរួមជាមួយ Spurs ក្នុងកិច្ចសន្យាពីរឆ្នាំកាលពីរដូវក្តៅមុន ប៉ុន្តែមានតែនៅក្នុងការប្រកួតពានរង្វាន់ប៉ុណ្ណោះ។
ក្លិប Celtic ត្រូវជួបក្រុមម្ចាស់ផ្ទះឆេក Jablonec ក្នុងការប្រកួតជម្រុះ Europa League ជុំទី៣ នៅថ្ងៃព្រហស្បតិ៍ក្នុងការប្រកួតជើងទី១។
អ្នកចាំទី Pierluigi Gollini បានចូលរួមជាមួយ Tottenham ពីក្លិប Atalantaនៅរដូវក្តៅនេះ ហើយក្រុមនៅទីក្រុងឡុងមួយនេះក៏មាន Alfie Whiteman ជាអ្នកគាំទ្ររបស់ប្រធានក្រុម Hugo Lloris ផងដែរ។
នេះជាការចុះហត្ថលេខាដ៏ល្អមួយសម្រាប់ Celtic ប្រសិនបើនឹងកើតឡើង។ ការចុះហត្ថលេខានេះគឺមានផលវិជ្ជមានដែលអ្នកចាំទីដែលមានបទពិសោធន៍កម្រិតខ្ពស់។ កីឡាករ Joe Hart បានលេងនៅក្នុងក្រុមដែលត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្លិបដើម្បីឈ្នះពានរង្វាន់ ហើយគាត់ដឹងពីសម្ពាធដែលគាត់នឹងស្ថិតនៅក្រោមការដឹកនាំរបស់ Celtic ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)