ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ និងថ្នាំញៀនជាង ១ គីឡូក្រាម ទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២ខែ សីហា ឆ្នាំ ២០២១ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀន៣នាក់ទៅតុលាការ ក្រោយសមត្ថកិច្ចបង្រ្កាបបានកាលពីថ្ងៃទី៣១ខែកក្កដា ឆ្នាំ ២០២១ កន្លងមកនេះ។
យោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាប្រតិបត្តិការនេះក្រោមបញ្ជាផ្ទាល់ពីនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមកាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤)និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពី លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា
មុនឈានដល់ការបង្រ្កាបសមត្ថកិច្ចបានបើកការស៊ើបអង្កេតយ៉ាងយូរ ទើបឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះគ្មានលេខ ភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ៖
១- ឈ្មោះ ភឿង ពេជ្រ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ ។
២- ឈ្មោះ តាក់ ថេន ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ ។
៣- ឈ្មោះ ប៊ុន បាន ភេទប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិខ្មែរ ។
រីឯវត្ថុតាងចាប់យករួមមាន ៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ 1023.93 g
២-ជញ្ជីងថ្លឹង ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធីរួចហើយ ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖