ព័ត៌មានទាន់ហេតុការណ៍៖

យុវជនកម្ពុជាចំនួន៨រូប ត្រូវបានជ្រើសរើសឱ្យសិក្សានៅសាលាគោលនយោបាយសាធារណៈ លីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ÷មោទនភាពថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន មានមន្រ្តីរាជការវ័យក្មេងប្រកបដោយសក្តានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ចំនួន៨រូប បានចូលរួមបង្ហាញនូវសមត្ថភាពនៅលើឆាកអន្តរជាតិ ទាំងក្នុងវិស័យការងារក៏ដូចជាការអភិវឌ្ឍសមត្ថភាពជាពិសេសភាពជាអ្នកដឹកនាំក្នុងពេលអនាគត។

យុវជនកម្ពុជាចំនួន៨រូប រួមមាន៖
១. លោកស្រី កែន បូព្រាង (មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)
២. កញ្ញា អឿន បញ្ចនាថ(មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)
៣. លោក មឿន សុភេទ (មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)
៤. លោក វង្ស ម៉េង (មកពីរាជបណ្ឌិត្យសភាកម្ពុជា)
៥. លោក សេង ច័ន្ទភ័ក្តី (មន្ត្រីរាជការមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
ត្រូវបានជ្រើសរើស និងអនុញ្ញាតឱ្យសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណៈ

និង
១. លោក ស៊ុំ​ សុវណ្ណដិកា (មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)
២. លោក លាភ ស៊ុយទ្រី (មន្ត្រីរាជការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
៣. លោក ហួរ ឆាយ (មន្ត្រីរាជការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ត្រូវបានជ្រើសរើស និងអនុញ្ញាតឱ្យសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគោលនយោបាយសាធារណៈ
នៅសាលាគោលនយោបាយសាធារណៈ លីក្វាន់យូ (Lee Kuan Yew School of Public Policy) នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore)។ រយៈពេលនៃការសិក្សានេះគឺជាវេទិកានៃការកសាងបណ្តាញថ្នាក់ដឹកនាំយុវជនជំនាន់ក្រោយ។

និស្សិតកម្ពុជាទាំង៨រូប បានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ យកនូវចំណេះដឹង បទពិសោធន៍ ដើម្បីពង្រឹងបន្ថែមនូវសមត្ថភាព ជាពិសេសលើភាពអ្នកដឹកនាំផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ដើម្បីមានឱកាសអាចបន្តការសិក្សា នៅសាលាគោលនយោបាយសាធារណៈ លីក្វាន់យូ នេះបាន បេក្ខជនត្រូវឆ្លងកាត់ការដាក់ពាក្យ និងការសម្ភាសន៍ពីសំណាក់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ របស់សាលាជាមុនសិន។ សម្រាប់ឆ្នាំ២០២១នេះ ចំនួនបេក្ខជនសរុបទូទាំងពិភពលោកដែលបានដាក់ពាក្យមកកាន់កម្មវិធីសិក្សាថ្នាក់ក្រោយឧត្តមសិក្សា (បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត) នៅសាលាលីខ្វាន់យូ មានចំនួនជាង ១០០០នាក់ ហើយក្នុងនោះបេក្ខជនមកពីតំបន់អាស៊ាន ដែលទទួលបានជោគជ័យ និងត្រូវបានអនុញ្ញាតឱ្យចូលសិក្សា មានចំនួន៨៦នាក់ រួមមាន៖
ប្រទេសសិង្ហបុរី (ប្រទេសសាមី) = ៥១នាក់
ប្រទេសកម្ពុជា = ៨នាក់
ប្រទេសឥណ្ឌូណេស៊ី = ៨នាក់
ប្រទេសម៉ាឡេស៊ី = ៦នាក់
ប្រទេសហ្វីលីពីន = ៦នាក់
ប្រទេសវៀតណាម = ៣នាក់
ប្រទេសភូមា = ២នាក់
ប្រទេសថៃ = ២នាក់

ក្នុងឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិសិង្ហបុរី ត្រូវបានចាត់ចំណាត់ថ្នាក់ជាគ្រឹះស្ថានប្រកបដោយគុណភាពសិក្សាខ្ពស់នៅអាស៊ី និងនៅលើពិភពលោក៕

ដោយ ៖ សូរិយា


ចែករំលែក៖