ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​បន្ត​យកសំណាកបងប្អូនអាជីវករផ្សារចំការគ​ (ផ្សារថ្មី​)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ អាជ្ញាធរក្រុងសិរីសោភ័ណបាន​ បន្តយកសំណាក​ អ្នកជាប់ពាក់ព័ន្ធនៅក្នុងផ្សារចំការគ​ (ផ្សាថ្មី)​ ដើម្បីធ្វេីតេស្តរហ័ស(Rapid Test )រកកូវីដ-១៩​ ដដែលដឹកនាំដោយផ្ទាល់ លោក អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ក្រោយពីបានដំណេីរការយកសំណាកលេីអាជីវករកាលពីថ្ងៃទី២​ ខែសីហា​ម្សិលមិញ​ ជិត៨០០នាក់​ រកឃេីញវិជ្ជមានកូវីដ-១៩​ចំនួន២២នាក់។

ដោយឡែកនៅថ្ងៃទី៣​ ខែសីហា​នេះ​ អាជ្ញាធរ​បានបន្តយកសំណាកមួយថ្ងៃទៀត​ សម្រាប់បងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារ។ រីឯលទ្ធផលនៃការយកសំណាងបងប្អូនអាជីវករនៅផ្សារចំការគរនៅថ្ងៃនេះមិនទាន់ដឹងនៅឡើយ។ យ៉ាងណាក៏ដោយក្រុមគ្រូពេទ្យនឹងបន្តយកសំណាកក្រុមអាជីវករទាំងអស់។

លោក​ ហ៊ឹល​ រ៉ាយ៉ា​ ប្រធានគណៈបញ្ជាការឯកភាពក្រុង​ ក៏បានបញ្ជាក់ថា ៖​ ចំពោះបងប្អូនអាជីវករណាដែលគេចវេសពីការយកសំណាក​ គឺមិនអនុញ្ញាតឲ្យលក់ដូរនៅពេលផ្សារបេីកដំណេីរវិញឡេីយ។ ដូច្នេះបងបងប្អូន​អាជីវករ​ រស់នៅក្បែរ​ ទល់មុខផ្សារសូមមកយកសំណាកនៅទីតាំងផ្សារ​ ដែលមានតែមួយថ្ងៃនេះតែប៉ុណ្ណោះ។

សូមបងប្អូនបន្តអនុវត្តវិធាន​ “៣ការពារ​ ៣កុំ​ “ឲ្យបានខ្ជាប់ខ្ជួន​ទាំង​អស់​គ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖