ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​៖​ អញ្ជេីញចូលរួមកិច្ចប្រជុំតាមរយ:Zoom Meeting ក្រោមអធិបតីភាពលោក​ ឃួង​ ស្រេង​

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ២០២១​នេះ​ អញ្ជេីញចូលរួមកិច្ចប្រជុំតាមរយៈ​ Zoom Meeting ក្រោមអធិបតីភាពលោក ឃួង​ ស្រេង​ អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ​ ស្តីពីការដកពិសោធន៍នៃការអនុវត្តបម្រាមគោចររយ:ពេល​ ៤ថ្ងៃកន្លងមក​ (​ ចាប់ពីថ្ងៃទី៣០​ ខែកក្កដា​ រហូតដល់ថ្ងៃទី០២​ សីហា​ ឆ្នាំ២០២១​ )​ និងបន្តអនុវត្តតាមសេចក្តីសម្រេចស្តីពីការអនុវត្តបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ​ រហូតដល់ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ ។ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩​ប្រភេទថ្មី​ ដែលតា​ ( Delta ) សូមបងប្អូនប្រជាពលរដ្ឋ​ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ជាពិសេសចូលរួមអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩​ កក្កដា​ រហូតដល់​ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង​ ៩:០០នាទីយប់​ ដល់ម៉ោង​ ៣:០០នាទីទៀបភ្លឺ​ ៕

ដោយ​៖សហការី​


ចែករំលែក៖