ខេត្តបាត់ដំបង៖ មានអគ្គិភ័យ មូយបំផ្លាញផ្ទះពលរដ្ឋ១ខ្នង និងឆេះរោងត្រាក់ទ័រ១ខ្នង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ឧបទ្ទវហេតុនេះកើតឡើងនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី០៥ ក្នុងភូមិអូរគគីរ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្រ្ត្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រាងបានឲ្យដឹងថា ករណីអគ្គិភ័យ បានបណ្តាលឲ្យឆេះផ្ទះចំនួន ០១ខ្នង មានទំហំ ៤មx៥ម ជញ្ជាំងក្តារ ប្រក់ស័ង្កសី និងឆេះរោងត្រាក់ទ័រ ទំហំ ៨មx៦ម របស់ម្ចាស់ឈ្មោះ ណាំ កប ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។
ប្រភពដដែលនេះបានឲ្យដឹងទៀតថាអគ្គិភ័យនេះ ធ្វើឲ្យឆេះសម្ភារ:ខូចខាតរួមមាន៖ -តុ ចំនួន ០៣, -គ្រែចំនួន ០១, -សាឡុងចំនួន០៣, -ពាងធំ ០៣ ពាងតូច ០២, -ឆេះកៅអីត្រាក់ទ័រ០១ ,-កង់ត្រាក់ទ័រ មួយចំហៀង និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ប៉ុន្តែមិនបណ្តាលឲ្យគ្រោះ ថ្នាក់ដល់មនុស្សទេ ។
ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំរៀងចំនួន២គ្រឿងចេញទៅបាញ់ទឹកពន្លត់ទើបរលត់ជាស្ថាពរ បន្ទាប់ពីម្ចាស់ផ្ទះជាជនរងគ្រោះអះអាងថាករណីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅកណ្តាលផ្ទះក្លាយជាអគ្គិភ័យពេញបន្ទុក៕
ដោយ ៖ ប្រាថ្នា