ព័ត៌មានទាន់ហេតុការណ៍៖

តើបងប្អូននៅចាំ​ក្មេងស្រី​ យ៉ុង ស្រីនីត ទេ! ពេលនេះ​នាងកំពុងរៀនជំនាញថ្មី…

ចែករំលែក៖

ភ្នំពេញ​៖​ តើបងប្អូននៅចាំ​ក្មេងស្រី​ យ៉ុង​ ស្រីនីត ទេ? ពិតណាស់ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថាកន្លងមកនេះប្អូនស្រី យ៉ុង ស្រីនីត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែរូបសម្រស់របស់ប្អូនស្រីស្រស់ស្អាតពីធម្មជាតិ ហើយលើសពីនេះទៅទៀតគឺការតស៊ូរជំនះគ្រប់សព្វបែបយ៉ាងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដោយសារគ្រួសារមានជីវភាពខ្វះខាតខ្លាំង រកព្រឹកខ្វះល្ងាច ធ្វើឲ្យដាច់បាយម្តងម្កាលដែរ ។

យ៉ាងណាមិញក្រោយមើលឃើញថា ស្រីនីត ជាក្មេងស្រីម្នាក់ដែលមានចិត្តអំណត់អត់ធ្មត់​ និងព្យាយាមខ្លាំងទើបលោក ឧកញ៉ាចិត្តធ៌ម​ ស្រី ចាន់ថន បានទទួលស្រីនីត ជាកូនធម៍ហើយលោកបានជួយស្រោចស្រង់ស្រីនីត​ និងក្រុមគ្រួសារឲ្យមានជីវភាពល្អប្រសើដូចគេដូចឯងលែងសូវលំបាកដូចមុន។​

មិនតែប៉ុណ្ណោះ​ដោយក្តីអាណិត និងស្រឡាញ់ ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ជួបក្មេងស្រីម្នាក់នេះ ដល់ផ្ទះ នៅខេត្តមណ្ឌលគិរី ព្រមទាំងបានផ្តល់ដី ហើយសង់ផ្ទះថ្មី១ខ្នងឲ្យទៀត ។

ជាក់ស្ដែង​កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ថ្មីៗ​នេះ​ ប្អូន​ស្រី​យ៉ុង​ ស្រីនីត ប្រែស្រស់ស្អាតជាងមុន​ និងប្លែកជាងមុខ។ បន្ទាប់ពី​លោក ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារនៅ​លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយ​ប្រាប់ដំណឹងល្អមួយទៀតថា៖

តើបងប្អូននៅចាំកូនស្រី #យ៉ុងស្រីនីត ទេ! ឥឡូវនេះបាននិងកំពុងរៀនឆុងកាហ្វេនៅឯសួនកម្សាន្ត Jet’s Garden Park បានខិតខំប្រឹងប្រែងសិក្សារ សិល្បៈនិងបន្តររៀនមុខជំនាញខ្លះបន្ថែមទៀត ដើម្បីជាស្ពានទៅ ថ្ងៃអនាគត និងអាចជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតខេត្តមណ្ឌលគិរី។ ធ្លាប់តែជាអ្នកទូលនំលក់តាម​តំបន់ទេសចរណ៍​ក្នុងខេត្តមណ្ឌល មានកាហូបចុករស់នៅពុំគ្រប់គ្រាន់ព្រោះតែជីវភាពគ្រួសារមានកម្រិត។ ក្រោមកាជួយជ្រោមជ្រែងពីខ្ញុំបាទឥឡូវនេះក្រុមគ្រួសារកូននៅខេត្តមណ្ឌលគិរី ទទួលការងារសមស្រប និងផ្ទះសមរម្យ ចំនែកឯសព្វថ្ងៃស្រីនីតរស់នៅជាមួយបងស្រីនៅឃុំវិហាសួគ៍ ខេត្តកណ្ដាលក្នុងតំបន់អភិវឌ្ឍន៍ស្កាយ លែន ដែលស្ថិតក្នុងការបីបាច់ថែរក្សាររបស់ខ្ញុំបាទផ្ទាល់។

លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់បន្ថែមថា​ ដោយឃើញពីតម្រូវការក្នុងពេលបច្ចុប្បន្នកូនបានឆ្លៀតពេលមករៀនបន្ថែមលើជំនាញឆុងកាហ្វេ និងអ្នកគ្រប់គ្រងហាងកាហ្វេ ហើយក្រៅនោះគឺកូនបានរៀនពីសិល្បៈដែលខ្លួនស្រឡាញ់ ហើយសង្ឃឹមថាឆាប់ៗនេះ នាងអាចវិលត្រឡប់ទៅរស់នៅឯខេត្តមណ្ឌលគិរី វិញដោយបង្កើតមុខរបរចិញ្ចឹមជីវិត និងបង្កើតជាតំបន់ទេសចរណ៍មួយសម្រាប់នាងអាចគ្រប់គ្រង ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងខ្លួនឯង។

ជាចុងក្រោយ​ លោក​ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា​៖​ ប្រសិនបើបងប្អូនចងជួប និងជជែកលេងជាមួយគាត់អាចមកជួបគាត់នៅ សួនកម្សាន្តរបស់យើង ជេត ហ្គាឌិន ផាក៕

ដោយ​៖សហការី​


ចែករំលែក៖