ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០២១នេះថា៖ ក្នុងនាម លោក ហែម អាន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ សមាជិក សមាជិកាគណៈអចិន្រ្ដៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ និងក្នុងនាមលោកផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការគណបក្ស និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយរាជធានីភ្នំពេញ ដែលសម្តេចបានឧបត្ថម្ភជាអង្ករចំនួន ១០តោន ដល់គណបក្សខណ្ឌដូនពេញ ដើម្បីធ្វើការចែកជូនបងប្អូនសមាជិកគណបក្សនៅមូលដ្ឋាន និងប្រជាពលរដ្ឋក្រីក្រ ដែលមានការខ្វះខាត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងបរិបទការរាតត្បាតនៃជំងឺកូវីដ-១៩ ។នៅក្នុងសំណេរហ្វេសប៊ុករបស់លោក សុខ ពេញវុធ បានបញ្ជាក់បន្ថែមថា យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខណ្ឌ សង្កាត់ ភូមិ នៃខណ្ឌដូនពេញទាំងមូល សូម សម្ដែងនូវគារវកិច្ចដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត និង សូម គោរពជូនពរ សម្តេចវិបុលសេនាភក្តី និង លោកស្រី ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានសមប្រកបតែសេចក្ដីសុខ សេចក្ដីចម្រើន និងបានជោគជ័យគ្រប់ភារកិច្ច ក្នុងបុព្វហេតុរួមចំណែកដ៏ធំធេងក្នុងការកសាង អភិវឌ្ឍន៍ ប្រកបដោយចេរភាព វឌ្ឍនភាព រីកចម្រើនជាបន្ទាប់ទៀត ជូនជាតិ មាតុភូមិកម្ពុជាដ៏ស្រស់ត្រកាល ជាពិសេស សូមគោរពជូនពរ សម្ដេច និងក្រុមគ្រួសារ ជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖សហការី