ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នា របួសធ្ងន់មនុស្ស២នាក់ផ្អើលសមត្ថកិច្ចក្រុងស្វាយរៀងទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ទាំងសងខាង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូបុកបញ្ច្រាសទិសគ្នាលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៨នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ស្ថិតនៅផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានដឹងថាបុរសបង្កហេតុមានឈ្មោះ នី ដារ៉ាវុធ អាយុ ៤៥ ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១IU ៩៦៣៣ខូចខាតទាំងស្រុង។

ចំណែកភាគីរងគ្រោះមានឈ្មោះ ជា រ៉ាត់ អាយុ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិចំបក់ ឃុំទួលច្រេះ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HN ៩៧០៨ ។

តាមអ្នកភូមិបានឱ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១IU ៩៦៣៣ស្ថិតនៅផ្លូវលេខ ៣១៤ក្នុងទិសដៅពីលិចទៅកើត ដោយ មិនប្រកាន់ស្ដាំស្រាប់តែទៅបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HN ៩៧០៨ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹកមកអន្តរាគមន៏តែម្ដង។ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់នឹងយក អ្នករបួសទាំង២នាក់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនិងធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖