ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ទាញទ្វាររបងរបេីករលំសង្កត់បណ្តាលឱ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានទាញទ្វាររបងបេីកស្រាប់តែរលំសង្កត់ពីលេីបណ្តាលឱ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិកប់ភ្លុក សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះជួង ស៊ុម ភេទស្រីអាយុ៤៦ឆ្នាំ មុខរបរមេផ្ទះ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីរងគ្រោះបានមកទាញទ្វារ របងបេីក និងសារ៉េឱ្យបានត្រឹមត្រូវ តែដោយសារទាញផុតគន្លឹះទ្វារក៏រលំសង្កត់ពីលេីគាត់បណ្តាលឱ្យស្លាប់ភ្លាមៗតែម្ត ង ហើយភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរខាងឃេីញក៏នាំគ្នាជួយទាញជនរងគ្រោះចេញពីខាងក្រោយទ្វារ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖