ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយ បុកបុរសម្នាក់អូសជាង១០០ម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗ ឯរថយន្តបង្ករេចង្កូតធ្លាក់ទឹកប្រឡាយ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត ហុីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿង បេីកបរក្នុងល្បឿនលឿនហេីយជ្រុលទៅបុកអ្នកថ្មេីរជេីងអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែករថយន្តបង្ករេចង្កូតធ្លាក់ផ្លូវចូលទឹកប្រឡាយរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងនៅវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយនោះទេ ។

​ បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីត គេបានឃេីញបុរសម្នាក់បេីករថយន្តដឹកទំនិញ មួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2946 បេីកក្នុងល្បឿនលឿន ទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុខាងលេីបានជ្រុលចង្កូតទៅបុកបុរសម្នាក់កំពុងតែដេីរឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យអូសជាង ១០០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែង ។​ ចំណែករថយន្តបង្កបានរេចង្កូតធ្លាក់ផ្លូវចូលទឹកប្រឡាយរងការខូចខាតយ៉ាងដំណំ ។

​ ក្រោយពេលកេីតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តទុកឲ្យសមត្ថកិច្ច ជំនាញ ចុះមកវាស់វែង ស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។​ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចរៀបចំយកទៅតំកល់នៅ វត្ត ឫស្សី សាញ់ រងចាំសាច់ញតិមកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖