ព័ត៌មានទាន់ហេតុការណ៍៖

គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បន្តដាក់គោលដៅអនុវត្តវិធានការបម្រាមគោចរ

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២១ លោក​ ម៉ូវ​ ម៉ានិត​ អភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍​ឯក​ ហួរ​ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំង​ តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ក្នុងមូលដា្ឋនខណ្ឌសែសុខ​។ ដោយគិតចាប់ពីវេលាម៉ោង២១និង០០នាទី​ដល់ម៉ោង០៣និង០០នាទីទៀបភ្លឺ​ តាមសារាចរណែនាំរបស់សាលារាជធានីភ្នំពេញ បានសម្រេចដាក់ចេញបម្រាមគោរចរ​ រយ:ពេល​១៤ថ្ងៃ​ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩​។​
ការដាក់គោលដៅត្រួតពិនិត្យនេះមានចំនួន០២គោលដៅគឺ៖ ទី១-គោលដៅផ្លូ១០១៩ មុខទីតាំវបណ្តុះកូនឈើ ស្ថិតក្នុងសង្កាត់គោកឃ្លាង និងសង្កាត់ភ្នំពេញថ្មី។ ទី២-គោលដៅផ្លូវ៥៩៨ មុខវិហ៊ាយេស៊ូ ស្ថិតក្នុងសង្កាត់ទឹកថ្លា៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖