ព័ត៌មានទាន់ហេតុការណ៍៖

លោក ថោង រដ្ឋសក្តិ និងលោក ទ្រី ឈីវ នឹងចូលរួមផ្ដល់កិច្ចសម្ភាសន៍ក្នុងកម្មវិធី«Destination Insights Series» របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច (PATA) សហការជាមួយនឹងបណ្ដាញសារព័ត៌មាន BBC !

ចែករំលែក៖

ភ្នំពេញ , ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ខាងមុខ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និង លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នឹងចូលរួមផ្ដល់កិច្ចសម្ភាសន៍ក្នុងកម្មវិធី«Destination Insights Series» របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច (PATA) សហការជាមួយនឹងបណ្ដាញសារព័ត៌មាន BBC ដែលកម្មវិធីនេះផ្ដោតសំខាន់ទៅលើការនិន្នាការបច្ចុប្បន្នក្នុងអំឡុងវិបត្តិកូវីដ-១៩ និងការស្ដារវិស័យទេសចរណ៍ឡើងវិញ។
កម្មវិធីនេះ ជាឱកាសនៃការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ ផែនការបើកទេសចរណ៍ឡើងវិញ ការខិតខំគ្រប់គ្រងការរីករាលដាលជម្ងឺកូវីដ-១៩ ភាពជឿនលឿនខ្លាំងនៃការចាក់វ៉ាក់សាំងនៅកម្ពុជា ព្រមទាំងផែនការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានានៅពេលខាងមុខ។ កម្មវិធីនេះ ជាឱកាសនៃការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ ផែនការបើកទេសចរណ៍ឡើងវិញ ការខិតខំគ្រប់គ្រងការរីករាលដាលជម្ងឺកូវីដ-១៩ ភាពជឿនលឿនខ្លាំងនៃការចាក់វ៉ាក់សាំងនៅកម្ពុជា ព្រមទាំងផែនការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានានៅពេលខាងមុខ៕

ដោយ៖សិលា


ចែករំលែក៖