ខេត្តកណ្ដាល៖ អភិបាលរងខេត្តកណ្ដាល លោក ណុប ដារ៉ា ស្នើដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសហាមដាច់ខាតមិនអោយមានការឆ្លងដែនដោយខុសច្បាប់ឡើយ។
លោកអភិបាលរងខេត្តកណ្ដាល បានស្នើបែបនេះ ក្នុងឱកាសដែលលោក ចុះពង្រឹងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដោយព្រំដែនក្អមសំណ កម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។
លោកអភិបាលរងខេត្ត បន្តថា ជំងឺកូវីដ-១៩ គឺជាមេរោគមួយដ៏កាចសាហាវ ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សិលា