ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយបេីកលឿនគេចពីរថយន្តខាងមុខជ្រុលឡេីងសួនបុកបង្គោលស្លាកសញ្ញារងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឃ្លុបមួយគ្រឿងត្រូវម្ចាស់បេីកបរក្នុងល្បឿនលឿន ហើយខណៈមកដល់ចំណុចមានផ្លូវឆ្លងកាត់ក៏ទាញចង្កូតគេចពីរថយន្តឆ្លងផ្លូវមកខាងឆ្វេងដៃជ្រុលឡេីងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដេីមរងការខូចខាត តែសំណាងដែរមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខច្រកចូលវត្តជន្លង់ម្លូ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហុីយ៉ាន់ដាយ​ ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ3E-4183 បើកតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុដែលជាកន្លែងមានផ្លូវឆ្លងកាត់ក៏មានរថយន្តកំពុងបេីកឆ្លងផ្លូវចូលទៅផ្លូវបេតុង ភ្លាមនោះរថយន្តហុីយ៉ាន់ដាយចាប់ហ្វ្រ័ងមិនជាប់ក៏ទាញចង្កូតគេចមកខាងឆ្វេងដៃជ្រុលឡេីងលើសួនច្បារពុះចែកទ្រូងផ្លូវនិងបុកបង្គោលស្លាកសញ្ញាអស់មួយដេីមរងការខូចខាត​។ ចំណែករថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តគេចខ្លូនបាត់​ ហើយបន្តិចក្រោយមកមានសមត្ថកិច្ចមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖