ព័ត៌មានទាន់ហេតុការណ៍៖

អ្នកធ្លាប់ចូលទៅធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៤ទីតាំងសាខាខេត្តស្វាយរៀងនិង១ទីតាំងទៀតនៅ ស្រុកស្វាយជ្រំ បើមានអាការសង្ស័យសូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ព្រោះអ្នកបម្រើការងារនៅទីនោះមានជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាជីវករដែលធ្លាប់ពាក់ព័ន្ធចូលទៅធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៤ទីតាំង សាខាខេត្តស្វាយរៀងនិង១ទីតាំងទៀតនៅស្រុកស្វាយជ្រំ បើមានអាការសង្ស័យ សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ព្រោះអ្នកបម្រើការងារនៅទីនោះមានជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថាមានបុរសឈ្មោះ ប៊ុន សំអន អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA រស់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ក្រុងស្វាយរៀង និងទីតាំងនៅធនាគារABA សាខាខេត្ត គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ព្រោះបុគ្គលខាងលើនេះវិជ្ជមានកូវីដ-១៩។

ចំណែកបុរសឈ្មោះ ទាវ ចន្ទ អាយុ៤៩ឆ្នាំ មុខរបរអ្នកបើករថយន្តគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងភរិយាឈ្មោះ ឈិត បុប្ផា អាយុ៤៨ឆ្នាំជាបុគ្គលិកផ្នែកសម្អាតធនាគារប្រៃសណីយ៍កម្ពុជា រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ស្ថាបនា សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១និងទីតាំងធនាគារ ប្រៃសណីយ៍សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយអ្នកទាំងពីរខាងលើនេះវិជ្ជមានកូវីដ-១៩។

រីឯបុរសឈ្មោះ ញ៉ែម ថែន អាយុ២០ឆ្នាំ មុខរបរបុគ្គលិកធនាគារ WB រស់នៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ និងបុរសឈ្មោះ កង តុលា អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារ WB រស់នៅភូមិស្វាយរៀង ក្រុងស្វាយរៀង ក្រុងស្វាយរៀង ទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB ស្ថាបនា សាខាស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដោយបុគ្គលទាំងពីរខាងលើនេះមានផ្ទុកកូវីដ-១៩។

រដ្ឋបាលខេត្តបានបន្ថែមទៀតថា មាន បុរសឈ្មោះ ប៉ា ដារ៉ាល់ អាយុ ៣៧ឆ្នាំ មុខរបរនាយកធនាគារស្ថាបនាសាខាខេត្ត រស់នៅភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀងនិងស្រ្តីឈ្មោះ ភ័ណ្ឌ រ័ត្នធីតា អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកធនាគារស្ថាបនាសាខាខេត្ត រស់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង

ទីតាំងធនាគារ ស្ថាបនា សាខាខេត្តគិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ព្រោះអ្នកទាំងពីរវិជ្ជមានកូវីដ-១៩។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖