ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីលោកវេជ្ជបណ្ឌិតម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់កាលពីវេលាម៉ោង៩យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ជិតវត្តតាំងកសាង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ មាស ឈុនលាភ មុខរបរគ្រូពេទ្យ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណើតនៅខេត្តព្រៃវែង។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ជារៀងរាល់ថ្ងៃគេសង្កេតឃេីញជនរងគ្រោះបេីកលក់ថ្នាំពេទ្យជាធម្មតា តែរយៈពេល២ថ្ងៃមកហេីយ មិនបានឃើញលោកគ្រូពេទ្យបើកទ្វារលក់ថ្នាំនោះទេ។ លុះមកដល់ថ្ងៃកើតហេតុខាងលើ មានបងប្អូនពលរដ្ឋចូលទៅរកទិញថ្នាំ ដោយបានគោះទ្វារហៅយ៉ាងណាក៏មិនឮគ្រូពេទ្យរូបនេះឆ្លេីយតបដែរ។ ដោយមានការងឿងឆ្ងល់អ្នកមករកទិញថ្នាំនោះក៏អេីតមេីលទៅក្នុងស្រាប់តែឃើញជនរងគ្រោះដេកនៅខាងក្នុងសង្ស័យថាស្លាប់ទេីប រាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏នាំគ្នាគាស់ទ្វារចូលទៅខាងក្នុងពិនិត្យឃេីញជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ទេីបទាក់ទងទៅក្រុមគ្រូពេទ្យឱ្យចុះមកពិនិត្យសំណាកលើសព។ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួចមក បានបញ្ជាក់ថា សពជនរងគ្រោះមានវិជ្ជមានកូវីដ-១៩ ៕
ដោយ៖សុខាសែនជ័យ