អង្គការសុខភាពពិភពលោក WHO បានអំពាវនាវដល់បណ្តាប្រទេសឱ្យផ្អាកការចាក់វ៉ាក់សាំងដូសទីបីរហូតដល់ខែកញ្ញា ដោយសារតែ បណ្តាប្រទេសក្រីក្រមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយផង ចំណែកប្រទេសអ្នកមានបានចាក់ដូសទី៣ទៅហើយ។
តាមរបាយការណ៍របស់ WHO វ៉ាក់សាំងដែលប្រទេសអ្នកមានគ្រោងប្រើប្រាស់សម្រាប់ចាក់ដូសទីបី មានដល់ទៅ៤៤០លានដូស។ ជាមួយគ្នានេះ ពលរដ្ឋនៅលើពិភពលោក រហូតដល់ទៅ ៣,៥ពាន់លាននាក់មិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយនៅឡើយទេ។
អុីស្រាអែលជាប្រទេសបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ បាន៦២%ហើយ ក្នុងដូសទីពីរ នៅពេលនេះក៏បានចាប់ផ្តើមចាក់
ដូសទី៣នៅថ្ងៃទី១ខែសីហា ដើម្បីបំពេញបន្ថែមក្នុងការទប់ស្កាត់កូវីដ-១៩ឱ្យបានល្អបំផុត ។ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Naftali Bennett បានកំណត់គោលដៅចាក់ដូសទីបីដល់ពលរដ្ឋឱ្យបានរួចរាល់នៅចុងខែសីហានេះ។
អង្គការសុខភាពពិភពលោក WHO បានអំពាវនាវដល់បណ្តាប្រទេសសូមផ្អាកការចាក់វ៉ាក់សាំងដូសទីបីរហូតដលខែកញ្ញាដើម្បីទុកឲ្យប្រទេសផ្សេងទៀតទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ផង ខណៈគម្លាតវ៉ាក់សាំងរវាងប្រទេសអ្នកមាន នឹងប្រទេសអ្នកក្រកាន់តែច្រើនឡើង។
ការអំពាវនាវរបស់អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus កើតឡើងក្នុងពេលប្រទេសជាច្រើនកំពុងតែបង្កើនការចាក់វ៉ាក់សំាងដូសទីបី ដើម្បីបង្កើតសមត្ថភាពទប់ស្កាត់កូវីដ-១៩ បំប្លែងខ្លួនថ្មីដែលតា។
លោក Tedros បានលើកឡើងថា «ខ្ញុំយល់ពីការបារម្ភរបស់រដ្ឋាភិបាលបណ្តាប្រទេសដែលមានបំណងការពារពលរដ្ឋរបស់ខ្លួនឱ្យរួចផុតពីការវាយប្រហារដោយវីរុសបំប្លែងថ្មី ដែលតា ។
ប៉ុន្តែ យើងមិនអាចទទួលយកបានឡើយខណៈប្រទេសអ្នកមានប្រើប្រាស់ជិតអស់នៃប្រភពផ្គត់ផ្គង់វ៉ាក់សំាងនៅលើពិភពលោក៕
ដោយ៖ធីរីណា(រូបភាព៖AP+New York Times.)