ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទមិនបានហេីយរត់មិនរួចទៀតត្រូវសមត្ថកិច្ចក្របួចបានម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់បុរសម្នាក់ តែឆក់យកមិនបានសម្រេចហេីយព្យាយាមជិះម៉ូតូគេចខ្លួនត្រូវបានសមត្ថកិច្ចដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។ 

  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹក​ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារចោមចៅ​ តាមបណ្តោយផ្លូវចោមចៅ​(វេងស្រេង)​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

  ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ហុក​ គឹមលាង​  ភេទប្រុសអាយុ១៨​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅសង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​។ 

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ២​នាក់ជិះម៉ូតូម៉ាកnex ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1IS-5251 ឌុបគ្នាមកពីក្រោយហើយធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះតែមិនបានសម្រេច។ ខណៈនោះពួកជនសង្ស័យខំព្យាយាមជិះម៉ូតូគេចខ្លួនក៏ជួបប្រទះកម្លាំងល្បាតតាមប្រដេញរហូតឃាត់បានម្នាក់និងម៉ូតូមួយគ្រឿងនៅភ្លើងស្តុបទួលពង្រ​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រីឯជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់។ 

   ក្រោយកេីតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលចោមចៅទី៣នាំខ្លួនយកទៅសាកសួរបន្ត រួចហើយបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖