ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន គិតគូរណាស់ដល់ពលករខ្មែរ ដើម្បីធ្វើ​ចត្តាឡីស័ក និងបញ្ជាអោយកងទ័ពត្រៀមឡានដឹកជញ្ជូន !

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជា​ឱ្យត្រៀម រថយន្តយោធា ​២០០​គ្រឿង​សម្រាប់ដឹកជញ្ជូនពលករខ្មែរ មកធ្វើ​ចត្តាឡីស័ក។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅ​កងទ័ព​ឱ្យបញ្ចេញរថយន្ត ចំនួន២០០​គ្រឿង​ សម្រាប់ដឹកជញ្ជូនពលករខ្មែរ​ដែលបានធ្វើ​ចត្តាឡីស័ក​រយៈ​ពេល១​សប្ដាហ៍រួច​មកហើយ​នៅ​តាមបណ្ដា​ខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើ​ចត្តាឡីស័ក​បន្ថែមទៀតនៅ​តាម​បណ្ដា​ខេត្តជា​ស្រុកកំណើតរបស់ពួកគេ។

សូមជម្រាបជូនថា តាមរយៈសារជាសំឡេងនារសៀលថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កិច្ចការទីពីរ គឺសុំឱ្យកងអង្គភាពដឹកជញ្ជូន​របស់កងយោធពលខេមរភូមិន្ទ ហើយត្រូវ​បញ្ជូនរថយន្តបន្ថែមទៅ​ពីខាងក្រោយ​ដែលត្រៀមរៀបចំប្រមាណជា​២០០​គ្រឿង ដឹកជញ្ជូន​បងប្អូនដែលបានធ្វើ​ចត្តាឡីស័ក​នៅ​តាមមណ្ឌល​តាមព្រំដែន​កម្ពុជា-ថៃ ​ចំនួន៧​ថ្ងៃ​ រួចមកហើយនោះ ត្រូវដឹកជញ្ជូនបងប្អូនទាំងនេះ ចូលមកកាន់ខេត្ត​ខាងក្រោយប្រគល់ឱ្យខេត្ត​ និងរាជធានីខាងក្រោយ​ដើម្បីឱ្យបន្តធ្វើ​ចត្តាឡីស័ក​នៅ​ខាងក្នុង»។

សម្ដេចតេជោ បញ្ជាក់​ថាការសម្រេចបែបនេះ គឺដើម្បីផ្ដល់ទីកន្លែង​ចត្តាឡីស័ក​ទៅ​ដល់ពលករខ្មែរថ្មីទៀត ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ឆ្លងដែនមកដល់ប្រទេសកំណើតវិញ។សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានចេញបញ្ជា​បែបនេះ បន្ទាប់ពីបានទទួលដំណឹងថា ពលរដ្ឋខ្មែរកាន់តែ​ច្រើន បានសម្រុកវិលត្រឡប់​មកពីប្រទេសថៃ ចូលមកប្រទេសកំណើតវិញ​នា​ពេលថ្មីៗ ក្រោយបាត់បង់ការងារធ្វើ​ បន្ទាប់ពីប្រទេសថៃ​ កំពុងឆ្លងរីករាលដាល​នៃ​មេរោគ​កូវីដ-១៩ ​រឹតតែ​ធ្ងន់ធ្ងរឡើងៗ។
នៅឡើងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ សម្ដេចបានបញ្ជាឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន ២ គ្រឿងបន្ថែមទៀតដើម្បីដឹកវ៉ាក់សាំងទៅកាន់ខេត្តតាមព្រំដែនចំនួន៧ ដើម្បីរៀបចំចាក់ជូនមន្ត្រីរាជការ កងទ័ព កម្លាំងជួរមុខ មន្ត្រីសុខាភិបាល ចាប់ផ្តើមនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ។

នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា, ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ចាប់ផ្តើមចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជម្រុញ ឬដូសទី៣ ដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ នៅខេត្តទាំង ៧ កងទ័ព នគរបាល៕

 

ដោយ៖ សិលា


ចែករំលែក៖