ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ៣នាក់រងរបួសធ្ងន់ស្រាលដោយសារបាក់ប្លង់សេទើបតែចាក់សង្កត់លើ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ការដ្ឋានមួយកន្លែងដែលទើបសាងសង់ខ្វះបច្ចេកទេសបាក់ស្រុតប្លង់សេនៅក្រុងប៉ោយប៉ែត បណ្តាលឲ្យកម្មករ៣នាក់រងរបួសធ្ងន់ស្រាលនៅវេលាម៉ោង11និង30នាទី ថ្ងៃទី07 ខែសីហា ឆ្នាំ2021 នៅចំណុចមុខបុរីហ៊ុយឡេង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ពេលកើតហេតុ រថយន្តស៊ីម៉ង់បានបាញ់ចាក់ប្លង់សេបាន ៤រថយន្តរួចហើយ តែដល់រថយន្តទី៥ ស្រាប់តែបាក់ស្រុតចុះតែម្តង ។ទំនងជំទល់ទ្របាតប្លង់សេមិនរឹងមាំ ធ្វេសប្រហេសរបស់មេជាងទប់មិនជាប់ បណ្តាលឲ្យបាក់ស្រុតចុះ ធ្វើឲ្យមានកម្មករប្រុស.ស្រី រងរបួសធ្ងន់ស្រាលចំនួន03នាក់ ក្នុងនោះមានម្នាក់ជា ស្រីរងរបស់ធ្ងន់បាក់ជើងត្រូវបានយកទៅសំរាកទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត2 ដើម្បីព្យាបាល ចំណែកកម្មករប្រុស២ទៀតរងរបួសស្រាល។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ម្ចាស់សំណង់អាគារមានឈ្មោះ យឹម ឆៃ អ៊ាង ជាម្ចាស់អាគារដែលកំពុងសាងសង់ ដោយមេការឈ្មោះ ឆន ដែលបំរុងធ្វើផ្ទះសំណាក់ មានទំហំ៨ម៉ែត្រស្មើនុង២ល្វែង ហើយអាគារទើបតែបានសាងសង់ ចាប់ផ្តើមចាក់ប្លង់សេជាន់ទី1 ក៏បាក់បង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យមានកម្មកររងរបួសតែម្តង៕

ដោយ ៖ វណ្ណា


ចែករំលែក៖