ភ្នំពេញ៖ ដោយអនុវត្តតាមសារាចរលេខ០៤ សរ ចុះថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលនិងសេចក្តីសម្រេចលេខ ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែសីហា វេលាម៉ោង៩និង០០នាទីយប់ រហូតដល់ម៉ោង១២រំលងអធ្រាត្រ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (Covid 19) នៅគោលដៅផ្លូវជាតិលេខ២ សង្កាត់ចាក់ឣង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនោះ ដឹកនាំដោយលោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ,លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ,លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ, លោក ហែម ឫទ្ធី មេបញ្ជាការកងរាជឣាវុធហត្ថខណ្ឌមានជ័យ ដែលមានកម្លាំងសរុបចំនួន៦៥នាក់ ក្នុងនោះរួមមានកម្លាំងសាលាខណ្ឌមានជ័យ១០នាក់, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៤០នាក់ ស្រី ៦នាក់ ,កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ១៥ នាក់ ។
ដោយឡែកក្នុងការអនុវត្តបម្រាមគោចរ របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ឃើញមានម៉ូតូឆ្លងកាត់១០គ្រឿង និងរថយន្តចំនួន ៥គ្រឿង មនុស្ស ១៥នាក់ ស្រីគ្មាន។
ក្នុងនោះ បានធ្វើការផាកពិន័យម៉ូតូ ០១គ្រឿង ថវិកា ២០ម៉ឺនរៀល រីឯរថយន្តគ្មាន ។
គួរបញ្ជាក់ថា ក្នុងការអនុវត្តបម្រាមគោចរនេះ អាជ្ញាធរបានអនុញ្ញាត្តិឱ្យធ្វេីដំណើរទៅចំពោះអ្នក មានឯកសារបេសកកម្មការងារ, បុគ្គលិកពេទ្យ, គ្រួពេទ្យ, កងកម្លាំង និងអ្នកមាន បញ្ហាសុខភាព(មានអ្នកជំងឺ) ។ ជាលទ្ធផលអនុវត្តន៍បម្រាមគោចរ
– មិនមានបញ្ហាប្រឈម ។
– ប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច
– ស្ថានភាពតាមដងផ្លូវតូចធំ ទូលាយស្ងប់ស្ងាត់ មិនមានបញ្ហា៕
ដោយ៖សហការី