ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមួយគ្រួសារចំនួន៥នាក់នៅកោះរ៉ុងដែលរងគ្រោះដោយសាររលាកភ្លើង លោកឧកញ៉ា ទៀ វិចិត្រ ក៍បានចាត់ក្រុមការងារនាំយកថវិកាចំនួន៥០០ដុល្លា ទៅឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ !

ចែករំលែក៖

ខេត្តព្រះសីហនុ, ពលរដ្ឋមួយគ្រួសារចំនួន៥នាក់នៅកោះរ៉ុងដែលរងគ្រោះដោយសាររលាកភ្លើង ក្នុងនោះមានមាន៣នាក់រងគ្រោះធ្ងន់ធ្ងរ រួមមានទាំងក្មេងតូចផង ដោយសារអាការៈធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបញ្ជូនយកទៅព្យាបាលបន្តនៅភ្នំពេញ ក្នុងនោះពេលរៀបចេញដំណើរ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានចាត់ក្រុមការងារនាំយកថវិកាចំនួន៥០០ដុល្លា ទៅឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដែលបន្តទៅព្យាបាលនៅភ្នំពេញផងដែរ។
សុំបញ្ជក់ថា នៅវេលាម៉ោង២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះក្រុមហ៊ុនGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជងរងគ្រោះរលាកភ្លើងធ្ងន់ធ្ងរដោយសារអគ្គីភ័យឆេះផ្ទះ ចំនួន៥នាក់ក្នុងនោះមានទាំងកូនក្មេងផងដែរ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីបញ្ជូនយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ជនរងគ្រោះទាំង៥នាក់មានឈ្មោះ:
១.កែវ ឆ្លូញ ភេទប្រុស អាយុ៥១ រងរបួសស្រាល ( ប្តី )
២.គឹម គួន ភេទស្រី អាយុ ៤៥ឆ្នាំ រងរបួសរលាកខ្នង ( ប្រពន្ធ )
៣.ឃុយ ប្រកាន ភេទប្រុស អាយុ២១ ឆ្នាំ រងរបួសធ្ងន់ ( កូន )
៤.ឡេង ណាឌី ភេទប្រុស អាយុ៦ឆ្នាំ រងរបួសធ្ងន់ ( ចៅ )
៥.ពេជ្រ បារាំង ភេទប្រុស អាយុ១៥ឆ្នាំ ( កូន )
ជនរងគ្រោះទាំង៥នាក់ បានដឹកតាមអូប័រពេទ្យល្បឿនលឿនមកដល់ដីគោកក្រុងព្រះសីហនុ និងបានដឹកបន្តតាមរថយន្តសង្គ្រោះក្រុមហ៊ុនGTVC របស់លោកឧកញ៉ាផ្ទាល់ យកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗដែរ៕


ចែករំលែក៖