ព័ត៌មានទាន់ហេតុការណ៍៖

Eliud Kipchoge របស់កេនយ៉ាការពារតំណែងជើងឯករត់ម៉ារ៉ាតុងអូឡាំពិកដោយជោគជ័យ

ចែករំលែក៖

កីឡាករ Eliud Kipchoge បាននិយាយថា គាត់បានបំពេញក្តីសុបិនរបស់គាត់បន្ទាប់ពីបុរសជនជាតិកេនយ៉ារូបនេះបានក្លាយជាអត្តពលិកដំបូងគេចាប់តាំងពីឆ្នាំ១៩៨០ ដើម្បីរក្សាពានរង្វាន់រត់ម៉ារ៉ាតុងអូឡាំពិកនៅតូក្យូ២០២០ដោយជោគជ័យ

Kipchoge គឺជាមនុស្សទី៣ប៉ុណ្ណោះដែលឈ្នះការរត់ម៉ារ៉ាតុងអូឡាំពិកជាបន្តបន្ទាប់ដោយប្រើរយៈពេល២ម៉ោង៨នាទី៣៨វិនាទី។ ដោយត្រូវបានគេចាត់ទុកថា ជាអ្នករត់ម៉ារ៉ាតុងដ៏អស្ចារ្យបំផុតផ្នែបុរស ហើយកីឡាករវ័យ៣៦ឆ្នាំរូបនេះបានឆ្លងផុតនាទីនិង២០វិនាទីនាំមុខកីឡាករ Abdi Nageeye របស់ហូឡង់។

ក្នុងការរត់ប្រណាំងដណ្តើមមេដាយសំរឹទ្ធិកីឡាករសញ្ជាតិបែលហ្ស៊ិកBashir Abdi បានយកឈ្នះកីឡាករកេនយ៉ា Lawrence Cherono

អ្នកកាន់កំណត់ត្រាពិភពលោក Kipchoge បាននិយាយថា ខ្ញុំគិតថាខ្ញុំបានបំពេញនូវក្តីសុបិន និងកេរដំណែលតាមរយៈការឈ្នះការរត់ម៉ារ៉ាតុងជាលើកទីពីរ។ ខ្ញុំសង្ឃឹមថាឥឡូវនេះនឹងជួយបំផុសដល់មនុស្សជំនាន់ក្រោយ

លោកបានបន្តថា អូឡាំពិកទីក្រុងតូក្យូ២០២០ បានកើតឡើងវាមានន័យច្រើន។ វាមានន័យថាមានក្តីសង្ឃឹម, វាមានន័យថាយើងកំពុងស្ថិតនៅលើផ្លូវត្រូវដើម្បីជីវិតធម្មតា។ យើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកជីវិតធម្មតារបស់យើងនោះគឺជាអត្ថន័យនៃកីឡាអូឡាំពិក។ ខ្ញុំរីករាយការពារតំណែងរបស់ខ្ញុំ និងបង្ហាញដល់ក្មេងជំនាន់ក្រោយបើអ្នកគោរពកីឡា និងមានវិន័យអ្នកអាចសម្រេចកិច្ចការរបស់អ្នកបាន វាគឺជាមេដាយអូឡាំពិកទី៤សម្រាប់ខ្ញុំដែលបានកត់ត្រាការរត់ម៉ារ៉ាតុងរយៈពេល២ម៉ោងដំបូងក្នុងឆ្នាំ ២០១៩

Kipchoge បានទទួលបរាជ័យក្នុងការរត់ម៉ារ៉ាតុងលើកដំបូងរបស់គាត់នៅទីក្រុងឡុងកាលពីខែតុលា ឆ្នាំមុន ប៉ុន្តែគាត់បានគ្រប់គ្រងការរត់ប្រណាំងនៅទីក្រុង Sapporo ប្រទេសជប៉ុនមុនពេលគាត់រត់បានឆ្ងាយពីចម្ងាយ៣០គីឡូម៉ែត្រ។

ជនជាតិកេនយ៉ាដែលមានកំណត់ត្រារត់ម៉ារ៉ាតុងជាផ្លូវការគឺ ម៉ោងនាទីនិង៣៩វិនាទី គាត់បានរត់នៅទីក្រុងប៊ែរឡាំងក្នុងឆ្នាំ២០១៨ បានឈ្នះមេដាយសំរឹទ្ធិក្នុងចម្ងាយ៥.០០០ម៉ែត្រ ក្នុងឆ្នាំ២០០៤ និងប្រាក់ក្នុងឆ្នាំ២០០៨ មុនពេលទទួលបានមេដាយមាសអូឡាំពិកលើកដំបូងរបស់គាត់នៅទីក្រុងរីយ៉ូកាលពី៥ឆ្នាំមុន

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖