ក្រុមមាន់ខ្នាយមាស Tottenham កំពុងព្យាយាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែប្រយុទ្ធ Lautaro Martinez ដែលមានតម្លៃខ្លួន៦០លានផោនរបស់ក្លិប Inter Milan ។
Martinez មានវ័យ ២៣ឆ្នាំរកបាន៤៩គ្រាប់ក្នុង១៣២ប្រកួតសម្រាប់ក្រុម Inter Milan ចាប់តាំងពីចូលរួមពីក្រុម Racing Club របស់អាហ្សង់ទីនក្នុងឆ្នាំ២០១៨ និងជួយឲ្យក្លិបឈ្នះពានរង្វាន់ Serie A កាលពីរដូវកាលមុន។កីឡាកររូបនេះគឺជាកីឡាករសំខាន់ម្នាក់ក្នុងជ័យជម្នះ Copa America របស់អាហ្សង់ទីននៅរដូវក្តៅនេះផងដែរ។
Spurs បានចំណាយលុយលើសពី៦០លានផោនកាលពីថ្ងៃសុក្រនៅពេលដែលពួកគេបានចុះហត្ថលេខាជាមួយខ្សែការពារអាហ្សង់ទីន Cristian Romero ពី Atalanta ក្នុងតម្លៃ៤២.៥លានផោន។ ខ្សែបម្រើស្លាប Bryan Gil បានចូលរួមពី Sevilla កាលពីខែកក្កដា ខណៈដែល PierluigiGollini បានចុះហត្ថលេខាខ្ចីជើងពី Atalanta ផងដែរ។
ក្លិប Inter Milan កំពុងបដិសេធការផ្តល់យោបល់ថា ថ្លៃឈ្នួលត្រូវបានព្រមព្រៀងជាមួយ Spurs សម្រាប់ Martinez ប៉ុន្តែក្លិបនៅ Premier League ត្រូវបានគេដឹងថា មានចំណាប់អារម្មណ៍លើកីឡាករអាហ្សង់ទីនហើយជឿជាក់ថាពួកគេអាចទទួលបានគាត់។ Inter Milan កំពុងរងផលប៉ះពាល់ពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដ៏ធំនៃការរីករាលដាលជំងឺកូវីដ–១៩លើក្រុមហ៊ុនមេរបស់ពួកគេឈ្មោះ Suning ។
ប្រសិនបើ Tottenham អាចចុះហត្ថលេខាជាមួយ Martinez បាននោះវានឹងធ្វើឱ្យ Harry Kane អាចនឹងផ្លាស់ទៅ Manchester City ។
ប្រធានក្លិប Spurs លោក Daniel Levy បាននិយាយថា ក្លិបត្រូវការការប្រុងប្រយ័ត្នចំពោះហិរញ្ញវត្ថុរបស់ខ្លួនដែលបានខាតបង់២០០លានផោនក្នុងប្រាក់ចំណូលដែលមិនអាចរកបានមកវិញក្នុងពេលមានជំងឺរាតត្បាតនេះ។
ជាមួយគ្នានេះ Kane មិនជាប់ពាក់ព័ន្ធក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលចុងក្រោយនៅថ្ងៃអាទិត្យជាមួយក្រុម Arsenal ឡើយ។ គាត់កំពុងនៅដាច់ដោយឡែកពីគេនៅឯកន្លែងហ្វឹកហាត់របស់ក្លិប Tottenham ជាកន្លែងដែលគាត់អាចហ្វឹកហាត់ដោយខ្លួនឯងបន្ទាប់ពីត្រឡប់មកពីការសម្រាកក្រោយការប្រកួតយូរ៉ូ ២០២០ ។
កាលពីថ្ងៃសុក្រ Kane បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា គាត់មិនដែលបដិសេធក្នុងការហ្វឹកហាត់ទេ បន្ទាប់ពីគាត់មិនបានងើបឡើងតាមកាលវិភាគកាលពីថ្ងៃចន្ទសម្រាប់ការធ្វើតេស្តរកមេរោគឆ្លងរបស់គាត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)