ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បន្តចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងមន្ត្រីរាជការជួរមុខ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ នៅព្រឹក​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ​ បានបន្តចាត់ចែងរៀបចំការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងមន្ត្រីរាជការជួរមុខ ដែលនូវសេសសល់ពីម្សិលមិញ។

នាឱកាសនោះ​ លោកអភិបាលខេត្ត​ បានថ្លែង​ថា​ ទោះបីជាទទួលបានវ៉ាក់សាំងទាំង២ដូស និង៣ដូសហើយ សូមបន្តចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣ការពារ និង៣កុំ ។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ បានគូសបញ្ជាក់ថា​ ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕

ដោយ៖ សហការី


ចែករំលែក៖