ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន​ ២គ្រួសារ​​ មានជីវភាពខ្វះខាត ដែល​ជាប់នៅក្នុងតំបន់បិទខ្ទប់

ចែករំលែក៖

ខេត្តព្រះវិហារ៖​ លោក នូ តារាមុន្នី អនុ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ និងលោក រស់ សារី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងព្រះវិហារ និងក្រុមការងារ នៅព្រឹកថ្ងៃចន្ទ​ទី៩ ខែសីហា ឆ្នាំ២០២១នេះ​ បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ចំនួន២ គ្រួសារមានជីវភាពខ្វះខាត ហើយជាប់នៅក្នុងតំបន់បិទខ្ទប់ នៅភូមិឡឥដ្ឋ សង្កាត់កំពង់ ប្រណាក ក្រុងព្រះវិហារ។នៅក្នុងឱកាសនោះដែរ​ លោកអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរពីសុខ ទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមអោយថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជា ប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។

គួរបញ្ជាក់ថា​ សម្ភារផ្តល់ជូនរួមមាន៖​ អង្ករ២៥គីឡូ ទឹកស៊ីអ៉ីវ១ យួរ មី១កេស ត្រីខ ១យួរ និងទឹកសុទ្ធ៣ យួរ៕

ដោយ៖ សហការី


ចែករំលែក៖