ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ​៖ ដាំដុះដំណាំចម្រុះ និងចិញ្ចឹមសត្វ​ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ​ ក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ អនុវត្តតាមអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមរយៈការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងពេលជួបវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល។

ជាក់ស្ដែង​នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្ត បន្តថែទាំដាំដុះដំណាំចម្រុះ និងចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងចែក ក្ងានចំនួន ៤៥ល្បាល ស្មើ ១៣៥ គីឡូក្រាម ដល់នាយ នាយរងផងដែរ។

គួរបញ្ជាក់ថា​ នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថតាមបណ្ដាខេត្ត​ និង ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត បានធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសជម្រុញ) ដូសទី៣ ប្រភេទ(Astrazeneca) ជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖