ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌទួលគោក ណែនាំឱ្យក្រុមការងាររដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ចុះធ្វើកំណត់ហេតុអនុញ្ញាតបើកទីតាំងធ្វើចត្តាឡីស័កដំណើរការឡើងវិញចំនួន ៩ទីតាំង

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំឱ្យក្រុមការងាររដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ចុះធ្វើកំណត់ហេតុអនុញ្ញាតបើកទីតាំងធ្វើចត្តាឡីស័កឱ្យដំណើរការឡើងវិញចំនួន ៩ទីតាំង។

ចំពោះ ទីតាំងចំនួន ៩ខាងលើនេះ មានដូចខាងក្រោម៖
*១.ផ្ទះលេខ២៤B (បន្ទប់ជួលលេខ៤) ផ្លូវលេខ១៩២ ភូមិ៦
*២.ផ្ទះលេខ៤៥B ផ្លូវលេខ២១៨ ភូមិ៦
*៣.ផ្ទះលេខ៩៥D ផ្លូវលេខ២១៨ ភូមិ៧
*៤.ផ្ទះលេខ១១៦ (បន្ទប់ជួលលេខ៤១១) ផ្លូវលេខ២០៤ ភូមិ៧
*៥.ផ្ទះលេខ៣៩B ច្រកផ្លូវលេខ១៩២ ភូមិ១០
*៦.ផ្ទះលេខ៧Bz (បន្ទប់ជួលលេខ១D) ច្រកផ្លូវលេខ២៦៩ ភូមិ១០
*៧.ផ្ទះលេខD១០G ច្រកផ្លូវលេខ២៧១ ភូមិ១១
*៨.ផ្ទះលេខ៧១H ផ្លូវលេខ៣៩៥ ភូមិ១២
*៩.ផ្ទះលេខ២៨B ច្រកផ្លូវលេខ៦៥៦ ភូមិ១២។

ក្នុងនោះដែរ ក្រុមការងារបានណែនាំ អោយម្ចាស់ផ្ទះអនុវត្តតាវិធានការណ៍របស់រាជរដ្ឋាភិបាល” ៣កុំ ៣ការពារ” និងបន្តធ្វើចត្តាឡីស័ក្តនៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្តន៍ តាមការណែនាំ របស់ក្រសួងសុខាភិបាលដាក់ខ្លួនដាច់ដោយ ឡែក ចំពោះអ្នកដែលបានជាសះស្បើយពីជំងឺ🙏🙏🙏។

គួរជម្រាបដែរថា នៅព្រឹក ថ្ងៃចន្ទ ទី ០៩ សីហា នេះដែរ កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទួលគោក សហការ ជាមួយ ក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ ដើម្បីធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើ បុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ស្ថិតនៅ សង្កាត់ផ្សារដើមគរ ផ្លូវលេខ៣៣៦ សង្កាត់ផ្សារដេីមគ ខណ្ឌទួលគោក ។

គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ គឺមន្រ្តីជំនាញពាក់ព័ន្ធចុះស្វែងរកមេរោគប្រភេទថ្មី Delta ៕

ដោយ ៖សហការី


ចែករំលែក៖