ភ្នំពេញ៖ ដំណើរការចាក់វ៉ាក់សាំងដូសជំរុញឬដូសទី ៣ អាស្រ្តាសេណឺការ ជូនថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ថ្នាក់ដឹកនាំក្នុងក្រសួង ការពារជាតិ រួមមាន រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ,ទីប្រឹក្សាក្រសួងការពារជាតិ និងអគ្គលេខាធិការអគ្គលេខាធិការរង ក្រសួងការពារជាតិ និង នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បាទទួលការចាក់វ៉ាក់សាំងដូសទី៣ អាស្រ្តាសេណឺការ ( ដូសជំរុញ ) ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា ដែលកំពុងរាតត្បាតពាសពេញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ។
ក្នុងផែនការចាក់វ៉ាក់សាំងដូសទី៣ អាស្រ្តាសេណឺការ ( ដូសជំរុញ ) ជូនដល់ថ្នាក់ដឹកនាំក្នុងក្រសួងការពារជាតិ និង នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ នាពេលនេះ នឹងប្រព្រឹត្ត ទៅរយៈពេល៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ ដែលមាន ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហាន រង ពលទាហាន ព្រមទាំងភរិយា ឬ ស្វាមី ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ត្រូវមកទទួលការចាក់វ៉ាក់សាំងដូសទី៣ អាស្រ្តាសេណឺការ ( ដូសជំរុញ ) ប្រមាណជាង ៣ពាន់នាក់ ។
ការចាក់វ៉ាក់សាំងដូសទី ៣ អាស្រ្តាសេណឺការ នេះត្រូវបានប្រតិបត្តិការចាក់ដោយ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ តាមផែនការដែលបានគ្រោងទុកក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នឹងចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ក្នុង១ថ្ងៃ ឱ្យបាន១ពាន់នាក់ ។នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារ បានអំពាវនាវដល់ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និង ស៊ីណូហ្វាមចំនួន២ដូស រួច មកហើយ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី៣ ដើម្បីការពារអាយុជិវិតរបស់ខ្លួនយើងផ្ទាល់ និង ដើម្បីឱ្យសង្គមជាតិទាំងមូលបានដំណើរការមានភាពប្រក្រតីឡើងវិញ ៕
ដោយ៖ សូរិយា