ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមប្រជុំការងារចុះមូលដ្ឋាន ពាក់ព័ន្ធការពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅខេត្តព្រៃវែង

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំការងារចុះមូលដ្ឋាន ពាក់ព័ន្ធការពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅខេត្តព្រៃវែង។កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្ដម អស់លោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖