ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខណ្ឌដូនពេញ​ បេីកកិច្ចប្រជុំគណៈអភិបាលប្រចាំអឌ្ឍមាស​តាមរយៈ​ Video Conference

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ សុខ​ ពេញ​វុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅវេលាម៉ោង​ ៨​ និង៣០នាទីព្រឹកថ្ងៃទី​១០​ ខែសីហា​ ឆ្នាំ​២០២១​​ បានអញ្ជេីញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំគណៈអភិបាលប្រចាំអឌ្ឍមាស​តាមរយៈ​ Video Conference។

សមាសភាព​ចូលរួម៖​ លោក​ លោកស្រី​គណៈអភិបាលខណ្ឌ​ ,​គណៈនាយករដ្ឋបាលខណ្ឌ,​ លោកប្រធាន​ អនុប្រធានការិយាល័យទាំង១១,​ លោក​ លោកស្រី​ប្រធានទីរួមផ្សារទាំង​ ៣។

ក្នុងកិច្ចប្រជុំគណៈអភិបាល​ខាងលើនេះ​ មានរបៀបវារៈដូចជា​៖

*១/ការងារព្យាបាលអ្នកជំងឺកូវីដ​ ១៩​ នៅតាម​ផ្ទះ
ក/នីតិវិធីបន្ថែមពាក់ព័ន្ធការយកសំណាករកកូវីដ​ ១៩។
ខ/ការបញ្ជូនអ្នកជំងឺកូវីដ១៩​ ព្យាបាល​តាមមណ្ឌលព្យាបាលរបស់រដ្ឋ។

*២/ការអនុវត្ត​ខ្លឹមសារលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ
ក/អនុវត្ត​លិខិតលេខ​ ២៤៩/២១​ សសរ​ ចុះថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០២១​ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ស្តីពីការដាក់ចេញនូវវិានការរដ្ឋបាល​ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយះពេល​ ១៤​ ថ្ងៃ(បម្រាមគោចរ)។
ខ/អនុវត្ត​លិខិតលេខ​ ០២១/២១​ សជណចុះថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ​២០២១​ ស្តីពីគោលការណ៍អនុញ្ញាតចំពោះភោជនីយដ្ឋាន​ អហារដ្ឋាន​ ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល​ ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល​ និងសង្គម​ អាចដំណេីរការអាជីវកម្មជាប្រក្រតី​ និងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណទីតាំង។

*៣/ការងារចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩​ ដល់កុមារ​ យុវជនពីអាយុ១២ឆ្នាំ​ ដល់ក្រោម១៨ឆ្នាំ​ ក្នុង​មូលដ្ឋានខណ្ឌដូនពេញ។

*៤/ការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់​ របៀប​រៀរយសាធារណ:​ និងអនាម័យក្នុងមូលដ្ឋាន។

*៥/ការងារផ្សេងៗ
ក/ការពង្រឹងរបៀបរបបការងារមន្ត្រីរាជការ
ខ/ការងារកសាងរបាយការណ៍៕

ដោយ៖ សហការី


ចែករំលែក៖