ព័ត៌មានទាន់ហេតុការណ៍៖

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដលមាន អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលនៅសេសសល់មិនទាន់បានចាក់ វ៉ក់សាំងកូវីដ-១៩ នៅខេត្តព្រះសីហនុ បន្ត១០ថ្ងៃទៀត !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១, រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ សាធារណជន ឱ្យបានជ្រាបថា៖ ក្នុង យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងខេត្តព្រះសីហនុ ជូនដល់កុមារ និងយុវវ័យដែល មានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក៏ប៉ុន្តែ រដ្ឋបាលខេត្ត បានពិនិត្យឃើញថានៅមានកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មួយចំនួនទៀតដែលមិនទាន់បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយ ដោយកុមារ និងយុវវ័យខ្លះ ជាប់ធ្វើចត្តាឡីស័ក កុមារនិងយុវវ័យខ្លះទៀតត្រូវតាមឳពុកម្ដាយនាំចេញទៅក្រៅខេត្ត ..។ល។ ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមាន អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងរយៈ ពេល ១០ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១. នៅសាលាបឋម សិក្សា-អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។អាស្រ័យដូចបានជម្រាបជូនខាងលើសូម មាតាបិតា អ្នកអាណាព្យាបាលទាំងអស់នាំកូន ចៅ ក្មួយ និងអ្នករស់នៅក្នុងបន្ទុកដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាតាមកាលបរិច្ឆេទ និងទីកន្លែងដូចបានរៀបរាប់ខាងលើកុំបីខាន ដោយភ្ជាប់មក ជាមួយ ប័ណ្ណស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រកំណើតរបស់សាមីខ្លួន(កុមារ ឬយុវវ័យ)៕

ដោយ៖ សិលា


ចែករំលែក៖