ព័ត៌មានទាន់ហេតុការណ៍៖

ចៅនិងយាយលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ពេលចុះដកព្រលឹតក្នុងទឹកស្រះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ យាយនិងចៅបាមលង់ទឹកបណ្តាលឲ្យ២នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មគ្រាដែលនាំគ្នាចុះទឹកស្រះដកព្រលិតយកទៅស្ល។
ឧបទ្ទវហេតុនេះកើតឡើងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិវាលតូច ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលអណ្តូងពោធិ៍បានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ ម៉ែន រឿន ភេទស្រីអាយុ៦៣ឆ្នាំ ជាជីដូន និងចៅឈ្មោះ ខេន រ៉ាវុធ ភេទប្រុស អាយុ០២ឆ្នាំ រស់នៅភូមិឃុំស្រុកខាងលើ។ករណីនេះទំនងយាយទុកចៅអង្គុយលើមាត់ស្រះហើយគាត់ចុះទៅដកព្រលឹតក្នុងទឹកស្រះរអឹលជើងលង់ស្លាប់។ ក្រោយមកចៅបាត់យាយយូរមិនឃើញងើបក៏ចុះទៅតាមលង់ស្លាប់ម្នាក់ទៀតគួរឲ្យអាសូរតែម្តង។ករណីនេះបានឮដល់សមត្ថកិច្ចជំនាញចុះទៅពិនិត្យជាក់ស្ដែងឃើញថា យាយនិងចៅពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនរួចទើបប្រគល់ សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖