ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួន​ជនសង្ស័យចំនួន៥នាក់ ពីបទលួចសម្ភារ និងខ្សែភ្លើងក្នុងរថយន្តដែលពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល​ ៩យប់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលជនសង្ស័យចំនួន៥នាក់ ដែលបានធ្វើសកម្មភាព លួចសម្ភារ និងខ្សែភ្លើងក្នុងរថយន្តដែលពាក់ពន្ធ័គ្រោះថ្នាក់ចរាចរណ៍ ហើយចតទុកនៅទីតាំងការិយាល័យចរាចរណ៍ នៅចំណុចក្រុមទី២០ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ពីឈ្មោះ សោ សុវណ្ណរ៉ា ភេទ ប្រុស អាយុ៤០ឆ្នាំ មុខរបរនគរបាលចរាចរណ៍ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជាក់ស្ដែង​សម្ភារ និងវត្ថុតាងដកហូតរួមមាន៖
១-ខ្សែភ្លើងតភ្ជាប់ក្នុងរថយន្តមួយចំនួន, សោរម៉ាលេត១,ដង្កាប់ចំនួន១, សោរអក្សរT១, សោរចិញ្ជៀនចំនួន ២ ។
២-ម៉ូតូចំនួន២គ្រឿង ម៉ាក Air.Blade ពណ៌ ក្រហម១គ្រឿង និងពណ៌ខៀវ១គ្រឿង(ម៉ូតូចាស់ៗ) ។

ជនសង្ស័យចំនួន៥នាក់​ ទី១-ឈ្មោះ គឺ វាសនា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។​ ទី២-ឈ្មោះ នាង រ៉ាឌី ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។​ ទី​៣-ឈ្មោះ នាង រ៉ាដំ ភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ។​ ទី​៤-ឈ្មោះ អូន វ៉ាន់ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ។​ និងទី​៥-ឈ្មោះ ធី ជា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង៥នាក់ ស្នាក់នៅម្តុំរ៉ារថភ្លើង ក្រុមទី៧ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕

ដោយ៖ សហការី


ចែករំលែក៖