ខេត្តកំពង់ឆ្នាំង ៖ បើយោងតាមផេកគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា, នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង អញ្ជើញនាំយក អំណោយផ្តល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង ។ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ផងដែរ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានរាយការណ៍ស្តីពីស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩នៅខេត្តកំពង់ឆ្នាំង ដែលបង្ករឱ្យប្រជាពលរដ្ឋ ឈឺនិងស្លាប់ជាបន្តបន្ទាប់ ។ ដើម្បីទប់ស្កាត់នូវការរីករាលដាលនេះ អាជ្ញាធរខេត្ត ស្រុក បានចុះអប់រំដល់ប្រជាពលរដ្ឋនៅទីតាមតំបន់នានាដែលជាកន្លែងប្រមូលផ្តុំ ឱ្យមានការប្រុង
ប្រយ័ត្នខ្ពស់ចំពោះបរិបទនៃការរីករាលដាលនេះ ។
មានប្រសាសន៍ក្នុងឱកាសនោះសម្ដេចចៅហ្វាវាំង គង់ សំអុល បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ស្រុក ក្រុង និង ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយបានលះបង់ទាំងកម្លាំងកាយ និង កម្លាំងចិត្ត ស្មារតី ជំនះគ្រប់ឧបសគ្គ ក្នុងការជួយព្យាបាលប្រជាពលរដ្ឋឱ្យរួចផុតពីជំងឹដ៏កាចសាហាវនេះ ។
សម្តេចបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩នេះ តាមរយៈជម្រុញការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល៣កុំ៣ការពារ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរួចផុតពីជំងឺដ៍កាចសហាវមួយនេះ ។
អំណោយសម្តេចចៅហ្វាវាំងគង់ សំអុល ដែលបានផ្តល់ជូន នាពេលនេះ មានមី១០០០ កេះ ទឹកសុទ្ធ១០០០កេស អង្ករ
១០តោន និង ថវិកា២៥លានរៀល និង ផ្តល់ថវិកា៤០លានរៀលផ្សេងទៀតដល់មន្ទីរសុខាភិបាលសម្រាប់ទិញបំពង់ខ្យល់អុកស៊ីហ្សែនត្រៀមទុកនៅក្នុងមន្ទីរពេទ្យ ។ ដោយឡែកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចូលរួមផ្តល់អង្ករចំនួន១២៤តោន ។ ឯកឧត្តមជាវ៉ាន់ដេតអង្ករ១៨តោននិងថវិកា៥លានរៀ ។ ជាមួយនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមថវិកា៤០លានរៀល និង ត្រីខ១០០០យួរ ផងដែរ ៕
ដោយ៖ សិលា