ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២១ និងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង!

ចែករំលែក៖

ខេត្តកោះកុង៖ បើតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា,នៅថ្ងៃពុធទី១១ ខែសីហា ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២១ និងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ស្នើឱ្យបណ្តាមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព យកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងកែសម្រួលទិន្នន័យ រឺសកម្មភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។ ក្រុមការងារតែងតែមានកិច្ចប្រជុំមុនដាក់ឯកសារជូនក្រុមប្រឹក្សាខេត្ត កន្លងមករបាយការណ៍ប្រចាំត្រីមាសទី និងរបាយការណ៍ប្រចាំខែ របស់មន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព ព្រមទាំងមានភាពល្អប្រសើរ ជាមួយគ្នានេះដែរ សូមឱ្យបង្កើនការយកចិត្តទុកដាក់បន្តទៀត។ មួយវិញទៀត សូមឱ្យពិនិត្យ និងលើកយកផែនការដែលបានលើកឡើងក្នុងខែមុន តើបានអនុវត្តបានស្របតាមផែនការដែររឺទេ ព្រមទាំងលើកផែនការឱ្យបានសមស្របបំផុត ដើម្បីឆ្លើយតបនិងគោលដៅរបស់អង្គភាព មន្ទីរ និងទីចាត់ការ អង្គភាពរបស់ខ្លួន៕

ដោយ៖ សិលា


ចែករំលែក៖