ព័ត៌មានទាន់ហេតុការណ៍៖

លោកអែត សារិទ្ធិ អភិបាលរងក្រុងកំពតដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យមើលផ្លូវ និងដាក់ប្រព័ន្ធលូជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃ០៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព-ស ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ លោក អែត សារិទ្ធិ អភិបាលរងក្រុងកំពតបានដឹកនាំមន្ត្រីក្រោមឱវាទលោកចៅសង្កាត់រងទី០១ លោក គង់ សុផុន និងលោកមេភូមិទ្វីខាងត្បូង បានអញ្ជើញចុះពិនិត្យមើលផ្លូវ និង ដាក់ប្រព័ន្ធលូ ដើម្បីរំដោះទឹកនៅរដូវវស្សា និងផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរទាំងឡាយ ពិសេសផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកន្លងមកពួកគាត់តែងតែមានការលំបាកក្នុងការធ្វេីរដំណេីរ។គួរបញ្ជាក់ផងដែរថា ទីតាំងដែលដាក់ប្រព័ន្ធលូដើម្បីរំដោះទឹកនោះ គឺស្ថិតនៅក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត៕

ដោយ៖ ចន្ទ លីហ្សា

 


ចែករំលែក៖