ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ជូនកងទ័ព និងគ្រួសារកងទ័ព។ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មាន ៨១,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២០,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កម្ពុជាមកក៏ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣លានដូសបន្ថែមទៀត ពីការបញ្ជាទិញពីប្រទេសចិន។
សូមបញ្ជាក់ថា,នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
ដោយ៖ សិលា