ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួង ដើម្បីបយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក.) បានបញ្ជាក់ឲ្យដឹងថា, ជាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ រួមមាន៖
កាអនុវត្តវិធានការច្បាប់មានចំនួន ២,០៥៨ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៤,១៥៤នាក់ (បញ្ជូនទៅតុលាការ) ១៣នាក់
២.ឃាត់យានយន្ត ចំនួន ៩៩០គ្រឿង និងបិទអាជីវកម្ម ១ទីតាំង
៣.ពិន័យជាប្រាក់ ចំនួន ២៦,០០០,០០០រៀល។
សូមបញ្ជាក់ថា, បម្រាមគោចរនៅរាជធានីភ្នំពេញ​ នឹងត្រូវអនុវត្តបន្តរយ:ពេល​ ៧ថ្ងៃទៀត​ ចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង​ ១០:០០នាទីយប់​ ដល់ម៉ោង​ ៣:០០នាទីទៀបភ្លឺ​ ៕

ដោយ៖ សិលា


ចែករំលែក៖