ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត ចេញសេចក្តីសម្រេចស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត ក្នុងភូមិសាស្ត្រខេត្តកំពត ដែលមានខ្លឹមសារដូចខាងក្រោម៖
ត្រូវបន្តអនុវត្តសេចក្ដីណែនាំលេខ ០០៥/២១ សណន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ស្តីពីការដាក់ចេញនូវយុទ្ធការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត រយៈពេល ១(មួយ) សប្តាហ៍បន្ថែមទៀត គិតចាប់ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង-ស្រុក ត្រូវអនុវត្តដោយប្រកាន់ភ្ជាប់នូវអភិក្រមម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធានាឲ្យបានកាន់តែប្រសើរនូវការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកសី អភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោកប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិ-ទ្វេរភាគី លោកមេបញ្ជាការវរ ការពារព្រំដែនគ្រប់ថ្នាក់ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ប្រកបដោយស្មាតើទទួលខុសត្រូវខ្ពស់បំផុត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា