ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោក​ជិះម៉ូតូទៅបុករថយន្តស៊េរីទំនេីបរងការខូចខាត​ រួចលុតជង្គង់សុំទោសចប់រឿង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានផឹកស្រាស្រវឹងហេីយជិះម៉ូតូគុបជ្រុងទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងការខូចខាត​ ឯម្ចាស់ម៉ូតូរងរបួសស្រាល​ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៩​ និង៤០នាទីយប់​ ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ​២០២១​ នៅចំណុចភ្លើងស្តុបក្បាលថ្នល់​ តាមបណ្ដោយផ្លូវលេខ២៧១​ កែងផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីបម៉ាក​ HILUX REVO ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2BJ -9688 បេីកបរដោយបុរសម្នាក់ចេញពីផ្លូវព្រះមុនីវង្ស​ ក្នុងទិសដៅពីជេីងទៅត្បូង​ រួចឆ្លងភ្លើងស្តុបក្បាលថ្នល់មកផ្លូវ៦០ម៉ែត្រ​ ។ ស្របពេលនោះក៏មានបុរសម្នាក់ស្រវឹងស្រាជាខ្លាំង​បានជិះម៉ូតូមួយគ្រឿងម៉ាក​ Honda គុបជ្រុង​ ពណ៌ទឹកប៊ិច​ ពាក់ស្លាកលេខភ្នំពេញ​ 1F-1211 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន​មិនប្រយ័ត្នបានទៅបុកចំពាក់កណ្ដាលទ្វាររថយន្ត HILUX REVO​ខាងស្ដាំពេញទំហឹង​បណ្ដាលឲ្យក្រពិឹតរងការខូចខាត​ រីឯបុរសជាម្ចាស់ម៉ូតូគុបជ្រុងរងរបួសស្រាល​ ។

​ ក្រោយកេីតហេតុភ្លាមៗ​ បុរសជាម្ចាស់ម៉ូតូគុបជ្រុងបានទទួលកំហុស​របស់ខ្លួន​ និងបានលេីកដៃតាមសំពះ​ ជាពិសេសលុតជង្គង់សុំទោស​ចំពោះម្ចាស់រថយន្ត​ HILUX REVO​ ជាច្រេីនលេីកច្រេីនសា ទេីបចុងក្រោយម្ចាស់រថយន្ត HILUX REVO​អធ្យាស្រ័យ​ និងឲ្យសមត្ថកិច្ចមូលដ្ឋានធ្វេីការអប់រំណែនាំចំពោះម្ចាស់ម៉ូតូ​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ​ ៕​

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖