ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ ជួយ​សង្រ្គោះ​កូនសត្វឆ្មាដាវមួយក្បាល​ ផុតពី​ការស្លាប់ខណៈស្រមោចកំពុងរោម

ចែករំលែក៖

ភ្នំពេញ៖ កូនសត្វឆ្មាដាវមួយក្បាល​ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ ជួយសង្រ្គោះទាន់ពេលវេលា​ ខណៈស្រមោចជាច្រេីនកំពុងឡោមព័ទ្ធរោមពេញខ្លួនវា។

បេី​តាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ បានឱ្យដឹងថា​៖​ កូនសត្វដ៏តូចមួយក្បាលនេះ ត្រូវបានបុគ្គលិកនៅជំរុំតង់តំបន់ជួរភ្នំក្រវាញ ប្រទះឃើញ​ហេីយ​ជួយសង្គ្រោះតែម្តង។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ បានបន្ថែមទៀតថា​ កូនសត្វ ឆ្មាព្រៃញីមួយក្បាលនេះ​ បន្ទាប់ពី​បុគ្គលិកម្នាក់ប្រទះឃេីញ វាកំពុងយំដោយសារស្រមោចក្រហមជាច្រេីនរោមខាំ។

ភ្លាមនោះ​បុគ្គលិកក៏បានធ្វើតាមការណែរនាំពីអ្នកជំនាញគឺលោក និក ម៉ាក ដែលជានាយកថែរទាំនិងសង្គ្រោះសត្វព្រៃ ដោយថែរទាំកូនឆ្មាដាវនោះរហូតដល់អាចដោះលែងទៅក្នុងព្រៃវិញបានដោយសុវត្ថិភាព និងទំនួលខុសត្រូវ៕

ដោយ៖ សហការី


ចែករំលែក៖